ព្រះវិហា​រ៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ​ស្លាប់​ម្តាយ និងកូន យ៉ាងអាណោចអាធ័មបំផុត លើផ្លូវជាតិ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបង្ករឡើង​ដោយរថយន្តមួយគ្រឿងបុកម៉ូតូចំពីមុខបណ្តាល​ឲ្យខ្ទាតម្តាយប្រមាណជាង១០ម៉ែត្រ និងកូនប្រុសម្នាក់កៀបជាប់នឹងដៃម៉ូតូ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ជនរងគ្រោះត្រូវបានគេស្គាល់ថា ទី១ ម្តាយឈ្មោះ ស្រី ធី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាភរិយាលោកឧត្តមសេនីយ៍ទោ ចាន់ ណារឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅប្រាសាទព្រះវិហារ ។ ទី២ កុមារាឈ្មោះ ចាន់ ទេពធិតាព្រះចេស្តា អាយុ ៤ឆ្នាំ ជាកូនប្រុស ស្រី ធី និង ចាន់ ណារឿន ។ ចំណែកឯជនបង្ករឈ្មោះ ជិន កេត ភេទប្រុស អាយុ ៥៨ឆ្នាំ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៩ នៅប្រាសាទព្រះវិហារ ដោយវត្ថុតាំងរថយន្តជន​បង្ករត្រូវបានសមត្ថកិច្ចឃាត់ទុកដើម្បីដោះស្រាយតាមនិតិវិធី ៕