អាមេរិក៖ ក្រោយពីប្រជាពលរដ្ឋចាប់ជនសង្ស័យម្នាក់ ត្រូវជាឪពុកចុង ចាប់រំលោភកូនស្រីចុងវ័យទើបតែ ១៥ ឆ្នាំ ជាច្រើនដង ដែលករណីនេះ បានកើតឡើងនៅក្នុងទីក្រុង សាន់តាក្លូស ភាគខាងជើងនៃរដ្ឋហ្គាតេម៉ាឡា ប្រទេស អាមេរិកកណ្ដាល ។ ឪពុកចិត្តតិរច្ឆានចាប់រំលោភកូនចុងខ្លួនឯង ត្រូវបានគេស្គាល់ថា ឈ្មោះ មីកហ្គែល វ័យ ៤០ឆ្នាំ រស់នៅជាមួយកុមារីរងគ្រោះខាងលើ ។
បន្ទាប់ពីបានប្រព្រឹត្តបទល្មើសលើកូនស្រីចុងរបស់ខ្លួន អាជ្ញាធរបានទទូចសុំទៅប្រជាពលរដ្ឋថា «គួរតែទុកបុរសរូបនេះ ដើម្បីរកប្រាក់សម្រាប់បង់ថ្លៃសាលា ឬការសិក្សាឲ្យក្មេងស្រីរងគ្រោះ ជំនួសនៃការដាក់គុក» ។ ប្រភពបានបន្តថា ក្រៅពីនេះ ជនល្មើសត្រូវតែពិន័យ បង់ថ្លៃសម្រាប់ការសិក្សារបស់កូនស្រីចុងរយៈពេល ៦ ឆ្នាំ ព្រមទាំងត្រូវផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ និង ទិញដីមួយកន្លែងសម្រាប់នាង ។ អាជ្ញាធរមានសមត្ថកិច្ចកាត់ទោសដោយវិធីនេះ យោងតាមសុខភាពកុមារីរូបនេះនៅល្អ ហើយណាមួយប្រសិន បើជនរងគ្រោះជាប់គុក តើមានអ្នកណាផ្គត់ផ្គង់ថ្លៃបង់សាលារបស់កូនចុងរូបនេះ ៕
