ភ្នំពេញ៖ អេ ដា ដែលទើបនឹងប្រកាសថា លោក អេលែន គឺគូស្នេហ៍ថ្មីរបស់នាង ។ ពេលនេះទន្ទឹមនឹងបង្ហាញ ដំណើរកំស្សាន្តរួមគ្នា នៅក្រៅប្រទេស បង្ហាញភាពផ្អែមល្ហែមបង្អួតភ្នែកមហាជនជាសាធារណៈទៀតផង។ ជាមួយនឹងរូបភាពដ៏គួរឲ្យច្រណែនោះ អេ ដា ក៏បានបង្ហាញសារបែបចំអកឡយឡាយឲ្យអ្នកដែលមិនទាន់មានគួរ ពិសេសក្នុងរដូវត្រជាក់ ដោយរៀបរាប់នៅលើគណនីហ្វេសប៊ុកនាងថា «ត្រជាក់ណាស់ មានអ្នកថែរឺនៅ?»។
ក្នុងសារដដែលនោះនាងបន្តទៀតថា«នៅពីក្រោយបុគ្គលដែលជោគជ័យម្នាក់ តែងតែមានបុគ្គលដ៏វិជ្ជមានម្នាក់ ហើយគេនឹងគាំទ្រអ្នកគ្រប់បែបយ៉ាង !!! #ស្វែងរកបុគ្គលវិជ្ជមានរបស់អ្នក»។ គួរបញ្ជាក់ផងដែថា អេដា ពិតជាមានសំណាងណាស់ ព្រោះមានគូស្នេហ៍ស្អាតហើយថែមទាំងស្រឡាញ់នាងខ្លាំងទៀតផង»។