ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី លំដាប់ជួរមុខកញ្ញា សុខ ពិសី ទើបតែទទួលបានកាដូផ្ទួនៗ ពីហ្វេន អ្នកគាំទ្រ ជាច្រើន ក្នុងថ្ងៃកំណើតរបស់នាង។ កាន់តែពិសេស និងរំភើបជាងនេះទៅទៀតនោះកញ្ញាទើបតែទេទទួលបានការដ៏ស្រស់ស្អាតពីបនុស្សពីសេសទៀតផង។

ជាក់ស្ដែងកញ្ញាបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួននិងសារ ស្ដែងពីកាដូដែលកញ្ញា ទទួលបានក្នុងថ្ងៃកំណើត ជានាឡិកាដៃ ដែលមានតម្លៃថ្ងៃ អមនឹងនំខេកដ៏គួរឲ្យស្រលាញ់ ថែងទាំងសរសេរសារយ៉ាងដូច្នេះថា« អរគុណ Panda សំរាប់កាដូនាឡិកាគួរអោយស្រលាញ់នេះ»។

គួរបញ្ជាក់ថាពាក្យ Panda នេះជាភាសាមួយ ដែលជាទូទៅតារាបរទេស មួយចំនួននិយមប្រើពាក្យនេះ ជាមួយមនុស្សដែលខ្លួនកំពុងមានទំនាក់ទំនងស្នេហា។ជាមួយគ្នានោះ កញ្ញា សុខ ពិសី ក៏មិនបានបញ្ជាក់ច្បាស់ទេថា Panda នោះជាអ្នកណាឲ្យប្រាកដ ឬគ្រាន់ជាមិត្តស្និទ្ធ ធម្មតានោះឡើយ ៕