កោះកុង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានឆក់យកជីវិតកីឡាករប្រដាល់ ស៊ូ ផាន់យ៉ា កាលពីម្សិលមិញថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្រ​មានការ​សោកស្តាយអាណិតជាពន់ពេក ។ តួយ៉ាង បងប្រុសម្នាក់ឈ្មោះ «កុសល» បានរៀបរាប់ទាំងអួលដើមករថា «នៅពីតូចប្អូនជាក្មេងគួរឲ្យស្រលាញ់ ពេលនេះប្អូនទៅចោលពួកបងៗហើយ សូមប្អូនទៅកាន់សុគតិភពចុះណា! សូមប្អូនអហោសិកម្មឲ្យបងផង នៅអ្វីដែលបងធ្វើខុសចំពោះប្អូនកន្លងមក សូមជាតិក្រោយសូមកំអោយប្អូនអាយុខ្លីដូចជាតិនេះទៀតណាប្អូន» ។

ពេលនេះ សពត្រូវ​បាន​ក្រុម​គ្រួសារ​រៀប​ចំធ្វើ​បុណ្យតាម​ប្រពៃណី​នៅស្រុក​កំណើត ខេត្តកោះកុង ។ ទន្ទឹមនោះ តារាញូស៍ សូមចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​​សព​ផង និងសូម​ឲ្យដួងវិញ្ញាណក្ខន្ធ ស៊ូ ផាន់យ៉ា ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕