ភ្នំពេញ៖ តារាសម្តែងសិចស៊ី  រតនៈ ពិសី ដែលល្បីថាមិនញញើតនឹងការស្លៀកពាក់សិចស៊ីនោះ។ ពេលនេះ តារាសម្តែងសម្ញែងដើមទ្រូង រតនៈ ពិសី រកកលចង់ភ័យ ខណៈនាងបង្ហោះរូបសិចស៊ីជ្រុល ប៊ិះលេចសុដន់ដ៏មូលក្បំរបស់នាង ធ្វើឲ្យមហាជនទូទៅមានការរិះគន់យ៉ាងខ្លាំង ។ រំពេចនោះ តារាសម្តែង និងជាថៅកែហាងសាឡន រតនៈ ពិសី បានលុបចោលវិញ ក៏ព្រោះតែនាងភ័យខ្លាចក្រសួងព្រមានមិនឲ្យឡើងឆាកទូរទស្សន៍ដូច ដេននី ក្វាន់។

ជុំវិញរឿងនេះ អ្នកជិតស្និទ្ធជាមួយ  រតនៈ ពិសី បានឲ្យដឹងថា «ពិសី ខ្លាចក្រសួងហៅទៅព្រមានរឿងស្លៀកពាក់សិចស៊ីដូច ដេននី ក្វាន់ ទើបនាងលុបរូបនោះចេញ»។ ប្រភពដដែលបានបន្តថា «រតនៈ ពិសី បង្ហោះរូបសិចស៊ីនោះ គ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់ប្រពៃណី ឬតម្លៃស្ត្រីខ្មែរនោះទេ គឺគ្រាន់តែចង់បំពេញបំណងដែលនាងស្រលាញ់ និងចូលចិត្តស្លៀកពាក់សិចស៊ីតែប៉ុណ្ណោះ» ។ គួរបញ្ជាក់ថា សព្វថ្ងៃក្រៅពីមមាញឹកជាមួយអាជីពសិល្បៈ កញ្ញារតនៈ ពិសី ក៏ជាថៅកែហាងសាឡនដែលកំពុងដំណើរការយ៉ាងរលូនផងដែរ៕