ភ្នំពេញ៖ ខណៈខែរងាធ្លាក់ខ្យល់មកពីជើង តារាចម្រៀងសំឡេងស្រទន់មានមន្ដស្នេហ៍ប្រចាំផលិតកម្មហង្សមាស ឆន សុវណ្ណារាជ បង្ហោះសារថ្លែងពីក្ដីព្រួយបារម្ភចំពោះសុខភាពយ៉ាងខ្លាំង។ ជាក់ស្ដែងក្នុងគោលដៅទៅបំពេញភារកិច្ចនៅមណ្ឌលគិរី កាលពីថ្ងៃទី១៩ ធ្នូ តារាចម្រៀងតួឯករឿង សិសិររដូវក្នុងបេះដូង បាននិយាយទៅកាន់អ្នកគាំទ្រថា «យប់នេះត្រជាក់ខ្លាំងណាស់ ត្រជាក់ស្ទើរតែកកបេះដូងរបស់ខ្ញុំទៅហើយ» ។

លោកបន្តទៀតថា «រាត្រីសួស្តីណាទាំងអស់គ្នា ថែរក្សាសុខភាពផង»។ ក្នុងន័យដ៏គួរឲ្យព្រួយបារម្ភនេះដែរក៏មានប្រិយមិត្តមួយចំនួនបានលើកឡើងថា «បារម្ភណាស់ពាក់អាវ ឲ្យក្រាស់ៗ អាយដល» ។ ចំណែកនារីស្រស់ស្អាតម្នាក់ បានលើកឡើងថា «បងកុំធ្វើមុខស្ងួតអីណាបងរាជ,ទុកបេះដូងឲ្យអូនស្អំឲ្យ កុំកកអីណា»៕