ភ្នំពេញ៖ ៖ ពិធីការិនី និងសម្តែងស្រីដ៏ល្បី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កម្រគ្រងឈុតសម្លៀកបំពាក់បញ្ចេញសាច់ណាស់។ ប៉ុន្តែថ្មីៗកន្លងទៅតារាស្រីរូបនេះក៏បានបង្ហាញនូវរូបថតមួយសន្លឹក ដែលនាងបានថតបញ្ចេញក្បាលពោះយ៉ាងមួយទំហឹង ដែលអាចនិយាយបានថា ពិតជាកម្រក្នុងការឃើញ ការលេងខ្លួនបែបនេះរបស់នាង។

ក្នុងនោះផងដែរក៏មានមហាជនមួយចំនួនបានលើកឡើងថា«ស្រីស្អាត ហ៊ិន ចាន់នីរ័ត្ន មិនសូវហ៊ានសិចស៊ីបញ្ចេញរាងដោយសារចង្កេះមិនសូវស្អាតដូចតារាស្រីដទៃ»។ គួរបញ្ជាក់ផងដែរថាអ្នកគាំទ្រ ក៏ចង់ឲ្យនាង ទៅហាត់ប្រាណបន្ថែម ត្រង់បរិវេណក្បាលពោះ ព្រោះថា វាក៏ជាចំណុចមួយសំខាន់ផងដែរ ក្នុងនាមជាតារា ព្រោះថា បើមានសាច់ខ្លាញ់ច្រើន បើទោះបីជា នាងខំបញ្ចេញភាពស៊ិចស៊ី ក៏មើលទៅ មិនស្រស់ស្អាតដែរ៕