ភ្នំពេញ៖ ក្រោយពីផ្ទុះការសង្ស័យរឿងតារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា លួចមានស្នេហាលួចលាក់ជាមួយប្រុសង្ហាមិនស្គាល់អត្តសញ្ញាម្នាក់នៅក្នុងហាងកាហ្វេមួយកន្លែង ខណៈលោកតា វ៉ិចទ័រ ដែលត្រូវជាឪពុកបានអះអាងថាពុំមានរឿងនេះកើតឡើងនោះទេ ព្រោះ នីឡា ទៅរៀនតែងតែមានមិត្តភក្តិប្រុសស្រីលេងសើចចឹងហើយ។

ជុំវិញរឿងនេះដែរកូនស្រីសំណប់ចិត្តលោក តា វ៉ិចទ័រក៏បានអះអាងថា« នាងគ្មានទំនាក់ទំនងអ្វីជាមួយបុរសម្នាក់នោះលើសពីមិត្តនោះទេ ហើយក៏មិនខ្វល់ខ្វាយអ្វីជាមួយនឹងរឿងនេះប៉ុន្មានដែរ»។ ក្នុងវីដេអូអះអាងជម្រះមន្ទិលស្នេហ៍ បុរសផ្សេងមិនមែនជាគូដណ្តឹងនោះដែរ នី ឡា ក៏បាននិយាយបន្ថែមថា«មូលហេតុ ដែលបែកគ្នាជាមួយគូដណ្តឹង គឺដោយសារតែខាងប្រុសមិនខ្វល់ មិនយកចិត្តទុកដាក់ និងមិនយល់ពីខ្លួនឱ្យបានច្រើន»។

ក្រោយពីបង្ហាញមូលហេតុចំណងជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍រលត់នោះ អ្នកកំប្លែងវ័យក្មេង ដែលទើបនឹង​រងងារ មេម៉ាយខាន់ស្លារូបនេះ ក៏សំណូមពរយ៉ាងទទួចដល់អ្នកទ្រនាងជុំវិញរូបថតជាមួយបុរសផ្សេង ។ ក្នុងនោះនាងថា «ឈប់មានការគិតខុស រវាងនាង និងបុរស ដែលបង្ហោះរូបជាមួយនឹងនាងទៀតទៅ»៕