ភ្នំពេញ៖ ក្រោយចេញវីដេអូក្រៅឆាក តារាចម្រៀង មាស សុខសោភា សម្រាប់បទថ្មី «My Only one» ដែលថតដល់ទឹកដីប្រទេសគុយបានោះ ពេលនេះកំពុងទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ។ ជាមួយគ្នានោះដែរ តារាសម្តែងសម្ញែងដើមទ្រូង ដេននី ក្វាន់ ដែលត្រូវបានគេដឹងថា នាងជា អាយដល មាស សុខសោភា ផងនោះ បានលើកឡើងជុំវិញរឿងនេះថា «Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹងគឺវាមិនចម្លែកនោះទេ ព្រោះគាត់ស្លៀកថតនៅសមុទ្រហើយក៏ជាសិល្បៈក្នុងការសម្តែងយ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់ចូលចិត្ដគាត់ដដែលព្រោះមិនអាចវាយតម្លៃមនុស្សត្រឹមតែការស្លៀកពាក់នោះទេ» ។
តារាសម្តែងរូបនេះបានបន្តថា «បើសិនជាឈុតដែល មាស សុខសោភា ស្លៀកនោះ យកមកខ្ញុំជាអ្នកស្លៀកវិញ ប្រាកដណាស់ ត្រូវក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ»។ គួរបញ្ជាក់ផងដែរថា កញ្ញា ដេននី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសដកសិទ្ធិជាសិល្បកររយៈពេលមួយឆ្នាំ កាលពីពេលកន្លងទៅនេះ ដោយសារតែការតុបតែងខ្លួនសិចស៊ីពេក ដោយក្រសួងថា នាំឲ្យបាត់បង់តម្លៃស្ត្រីខ្មែរ និងខូចទំនៀមទំលាប់ប្រពីណីខ្មែរផងដែរ៕
