ភ្នំពេញ៖ ក្នុងពិធីគម្រប់ខួប១០ឆ្នាំ នៃប្រព័ន្ធអនុញ្ញាតមុខរបរនៅកម្ពុជា និងពិធីជប់លៀងបំណាច់ឆ្នាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតារាសម្ដែង VJ ALASKOO ត្រូវបានតែងតាំងជា “ប្រធានសមាគមអតីតពលករមកពីកូរ៉េ”។

ខណៈនោះឯកឧត្ដម ហេង សួរ អគ្គនាយកក្រសួងការងារ អះអាងពីមូលហេតុដែលតែងតាំង VJ ALASKOO ជាប្រធានសមាគមអតីតពលករមកពីកូរ៉េ ដោយសារតែតារាសម្ដែងរូបនេះបទពិសោធន៍ច្រើនឆ្នាំ ទៅលើផ្នែកមានទំនាក់ទំនងល្អជាមួយបងប្អូនពលករខ្មែរដែលធ្វើនៅប្រទេសកូរ៉េ។

ដោយឡែកតារាសម្ដែងរូបនេះបានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយយ៉ាងក្រៃលេង ហើយលោកបានប្ដេជ្ញានឹងដឹកនាំសមាគមមួយនេះឲ្យបានល្អ ជាពិសេសជួយដល់បងប្អូនពលករខ្មែរ ក្រោយពេលបញ្ចប់ការងារត្រលប់មកក​ម្ពុជាវិញ។ដោយបានរៀបរាប់ថា« ខ្ញុំសន្យាថានឹងដឹកនាំសមាគមឲ្យបានល្អ ជាពិសេសបង្កើតទំនាក់ទំនងឲ្យល្អប​ង​ប្អូនពលករកូរ៉េ មិនឲ្យពួកគាត់មានអារម្មណ៍ថាឯកា នោះទេ»។

គួរបញ្ជាក់ផងដែរថាក្នុងពិធីគម្រប់ខួប១០ឆ្នាំ នៃប្រព័ន្ធអនុញ្ញាតមុខរបរនៅកម្ពុជា និងពិធីជប់លៀងបំណាច់ឆ្នាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏មានវត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងតារាល្បីៗជាច្រើនអញ្ចើញចូលរួមផងដែរ។