ភ្នំពេញ៖ ក្នុងវ័យ៧៥ ឆ្នាំ ងារជាព្រឹទ្ធាចារ្យចាប៉ីដងវែង និងជាម្ចាស់ពានរង្វាន់ចាប៉ីដងវែងពីជំនាន់ លោកតា អ៊ិន សារុន ដែលរស់នៅក្នុងខ្ទមតូចធ្លុះធ្លាយ ជាមួយនឹងជំងឺជរាក៏កាន់តែទ្រុឌទ្រោម នៅលើទឹកដីកំណើត ស្រុករមា​ស​ហែ​ក ខេត្តស្វាយរៀង។

តបនូវរូបភាពដ៏គួរឲ្យសង្វេកនេះ ថ្ងៃទី២០ ខែធ្នូនេះ ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម លោក ហេង ឡុង ក៏បានចាត់ តារាកំប្លែង នាយ ត្បាល់ តំណាងសមាគមនាំយកមូលនិធីសិល្បៈចាស់ជរា ទៅផ្តល់ជូនព្រឹទ្ធាចារ្យចាប៉ីរស់នៅដ៏កម្សត់លើទឹកដីកំណើត ដល់ខ្ទមលោកកំពុងរស់នៅតែម្នាក់ឯងនោះ។

គួរបញ្ជាក់ លោកតា អ៊ិន សារុន ជាកូនសិស្សលោកតា ពូថៅដៃ ក្នុងអំឡុងឆ្នាំ១៩៦០។លោកធ្លាប់បានប្រលងចាប៉ីនៅសម័យសង្គមរាស្ត្រនិយម ទទួលបានចំណាត់ថ្នាក់ជាតិជាប់លេខ២ និងជំនាន់ក្រោយមកទៀតក្នុងកម្មវិធីដដែលប្រឡងជាប់លេខ១។ លោកមានបងប្អូន៦នាក់ និងជាកូនទី៥ក្នុងគ្រួសារ ក្រៅពីច្រៀងចាប៉ីលោកចេះច្រៀងអាយ៉ៃផងដែរ។