ឥណ្ឌូនេស៊ី៖ ថ្មីនេះមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ទៅនឹងមុខមាត់ទារកទើបនិងកើត មានមុខមាត់ស្រស់ស្អាត ដែលគ្រប់មនុស្សពេញវ័យឃើញហើយ អត់ទ្រាំនឹងក្តីក្នាញ់មិនបាន ។

ដោយយោងតាមប្រភពហ្វេសប៊ុកបានឲ្យដឹងថា« ទារកតូចដែលមានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំងរហូតធ្វើឱ្យមនុស្សម្នាជាច្រើននាក់ បាក់ចិត្តប្រតិព័ទ្ធនោះ ត្រូវបានប្រភពនៅក្នុងបណ្តាញសង្គមបង្ហាញឲ្យដឹងថា « ទារកនេះចាប់កំណើតនៅជនជាតិឥណ្ឌូនេស៊ី ដែលរូបគេទើបកើតនាពេលថ្មីៗនេះប៉ុណ្ណោះ»។

តែមិនបានបង្ហាញអត្តសញ្ញាណលើសពីនេះទៀតនៅឡើយទេ ។ យ៉ាងណានៅពេលនេះ ទារករូបនោះត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ហើយក៏នៅតែមានការចង់ដឹងពីអត្តសញ្ញាណទារករូបនេះឱ្យបានកាន់តែច្បាស់ជាងនេះផងដែរ ។