ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងរ៉េបឌីជេ ក្តឹប និងតារាចម្រៀងរាងតូចច្រឡឹក នាង ឡាយ លក្ខិណា រលត់ចំណងស្នេហ៍កក្រើកវិថីសិល្បៈមិនបានបង្ហាញនោះទេថា រូបគេមានចំណងស្នេហ៍ជាមួយនារីណាម្នាក់នោះ។ ដោយឡែក ឌីជេរូបនេះក៏ធ្វើឲ្យមហាជនស្រឡាំងកាំង និងរូបទារកទើបនឹងប្រសូត្រ ជាមួយនិងការអះអាងថា ជាតំ​ណ​ក់​ឈា​ម​រួមភរិយាក្រៅខាន់ស្លា ដែលចាប់ដៃគ្នាពីដើមឆ្នាំ២០១៦ ។
ជាក់ស្ដែងនៅក្នុងរដូវធ្លាក់ខ្យល់នេះផងដែរ លោកក៏បានបង្ហាញអារម្មណ៍កក់ក្ដៅជាមួយគ្រួសារយ៉ាងផ្អែមល្ហែម ដោយលោកបានបង្ហោះសារនៅលើគណនីយហ្វេសប៊ុកថា «ហេតុអ្វីក៏ខ្ញុំអត់មានអារម្មណ៍ថានេះជារដូវរងារអ៊ីចឹង?»។ ក្នុងនោះក៏មានអ្នកគាំទ្រម្នាក់បានចូលទៅខមមិន «ចុះបើកក់ក្តៅហើយហ្នឹង បានអីរងា»៕