ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងសម្រស់ស្រស់ស្អាត ម៉ាក សែនសូនីតា ហៅតូតា ពេលនេះកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការថតខ្សែភាពយន្តភាគខ្មែរដ៏ល្បីល្បាញមួយ គឺរឿង «កូនពស់កេងកង»។ ជាក់ស្តែង ព្រឹកមិញ ថ្ងៃទី២១ ធ្នូនេះ តូតា បានបង្ហោះសារ​រូប​​នាងនិងកូនពស់៥០០ក្បាលមើលទៅព្រឺរោម លាយឡំនឹងពាក្យបន់ស្រន់ថា  «គុណម៉ែគុណឪជួយកូនផង! អស់ហើយខ្ញុំ! កូនពស់ជិត ៥០០ក្បាល» ។

ទន្ទឹមនឹងការបន់ស្រន់នេះ មហាជនគ្រប់មជ្ឈដាននៅតែមានការស្ញើចសរសើរយ៉ាងខ្លាំង នូវសមត្ថភាពសម្តែងជាមួយពស់​យ៉ាងច្រើនថ្នាក់នេះ ៕