ភ្នំពេញ៖ នៅថ្ងៃទី២១ខែ ១២ឆ្នាំ២០១៧នេះនៅលើគណនីហ្វេសប៊ុករបស់តារាតារាចម្រៀង លោក សាពូន មីដាដា បានបង្ហោះសាររៀបរាប់ថា«ស្នាមញញឹមចុងក្រោយរបស់ម៉ែ ម៉ែបានលាចាកលោកចោលកូន និងចៅៗហើយ នៅវេលាម៉ោង12.30h រំលងអាធ្រាត ថ្ងៃ ទី21 -12 2017 នេះ ក្នុងជន្មាយុ77ឆ្នាំ សូមម៉ែទៅកាន់ទីឋានដ៏ស្ងប់ចុះ កើតជាតិណាៗ កូនសូមកើតជាកូនម៉ែទៀត ….»។

ជាមួយនេះផងដែរក៏មានប្រិយមិត្តគាំទ្រមួយចំនួនចូលទៅខមមិនរំលែកដែរដូច្នេះថា« សូមចូលរួមរំលែកទុក្ខដក្រៀមក្រមនេះផងលោកដាដា និងសូមវិញ្ញានក្ខ័នអុំស្រីបានទៅចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លាងឃ្លាតឡើយ។»។ អ្នកខ្លះក៏បន្តថា«គ្នាពិតជារន្ធត់ណាស់នៅពេលលឺដំណឹងដ៏សែនក្រៀមក្រំនេះ។ ពិតជាមានការសោកស្ដា​យ​ជាពន់ពេកដែលសម្លាញ់បានបាត់បង់អ្នកម្ដាយដ៏មានគុណធំធេង គ្នាសូមចូលរួមចំណែករំលែកមហា​មរណ​:​ទុ​ក្ខ​ដ៏សែនក្រៀមក្រំនេះផង សូមវិញ្ញាណក្ខន្ធរបស់អ៊ុំស្រីបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ»។

តបនូវការផ្សព្វផ្សាយដំណឹងនៅក្នុងហ្វេសប៊ុកនោះ សាពូន មីដាដា បានប្រាប់ថា «ពេលនេះសពម្តាយខ្ញុំកំពុងធ្វើបុណ្យនៅវត្តកោះ និងត្រូវបូជានៅល្ងាចថ្ងៃសៅខាងមុខនេះ»។ លោកក៏បានបញ្ជាក់ថា «ដោយឡែកបុណ្យ ខួ ប ៧ថ្ងៃក៏នឹងធ្វើនៅក្នុងវត្តកោះនេះដែរ »។