ភ្នំពេ៣ញ៖ ថ្មីៗមានការផ្សព្វផ្សាយព័ត៌មាន G-Devith និង នាង ទេព បូព្រឹក្ស ហ៊ានភាពស្និទ្ធស្នាលនៅលើគ្រែតែមួយជាមួយគ្នា ។ ដែលព័ត៌មាននេះក៏ធ្វើឲ្យតារាចម្រៀងជាដៃគូនិងគ្នា កំពុងទទួលបានប្រជាប្រិយភាពពីរដួងនេះផ្ទុះសារប្រតិកម្មយ៉ាងក្តៅគគុកភ្លាមៗ។

ដោយលោក G-Devith បានលើកឡើងទាំងចម្ងល់យ៉ាងដូច្នេះថា«មិននឹងស្មានអ្នករាំ G-DEVITH ធ្វើរឿងស្មានមិនដល់ ដេកលេងហ្វេសប៊ុក នៅលើគ្រែ ( ខ្លះគេហៅសាឡុង ហើយអ្នកចង់ចំណេញគេហៅគ្រែ) ខ្ញុំអ្នកបាត់ដំប ង​​​លឺគេហៅសាឡុង តែមិនថាអ្នកស្រុកផ្សេងគេហៅថាអីទេ បងប្អូនដឹងជួយប្រាប់ខ្ញុំផង ដោយក្តីអនុគ្រោះ»។

ខណៈនាង បូព្រឹក្ស ក៏ពោលយ៉ងដូច្នេះដែរថា« News មួយចំនួនតូចដែលកេងចំណេញផលប្រយោជន៍ចង់ល្បី​Page now day be like – ខ្ញុំអង្គុយថតលើ សាឡុង ហើយគេ យកទៅសរសេរ នឹងស្មានមិនដល់ ដល់ថ្នាក់ហ៊ានធ្វើរឿងបែបនេះនៅឡើគ្រែ  បើថាភ្លើរទេ គេប្រាប់ កុំចេះតែស្មាន  ចង់តែហែកមាត់ឲ្យដល់គុំត្រចៀកទេ»។