ភ្នំពេញ៖ ថ្មីៗត្រូវបានគេប្រទះឃើញសារ លោក អ៊ូ ដានីញែល ហៅ Chaos ដែលគេស្គាល់ថា ជាកូនប្រុសកំពូលតារាកំប្លែង នាយ ក្រឹម បង្ហោះក្នុងបណ្តាញសង្គមយ៉ាងវែងអន្លាយ ទួញរៀបរាប់ដ៏កម្សត់ពីដំណើរជីវិត។
សារជាភាសារអង្គគ្លេសក្រៅពីរំឭកពីការចាប់កំណើតនៅលើទឹកដីអាមេរិក និងការរស់នៅឆ្ងាយពីអ្នកមានគុណ នៅឃ្លាចុងក្រោយ កូនប្រុសនាយ ក្រឹម ដែលមានជំនាញផ្នែកជាវិចិត្រករវ័យក្មេងរូបនេះ ក៏បានទម្លាយបង្ហាញជាសាធារណៈក្នុងបណ្តាញសង្គម អំពីដំណើរឪពុកដែលកំពុងផ្ទុះរកាំរកូសក្នុងគ្រួសារ ថាបានចាកចេញពីផ្ទះ ដែលធ្វើឲ្យរូបគេជាកូន ដែលមានជំងឺឈឺសន្លាក់ឆ្អឹងបារម្ភលើសុវត្ថភាពជំងឺ និងមិនមានប្រាក់ព្យាបាល
។
