ភ្នំពេញ៖​ តារាកំប្លែងស្រីសម្ដីញ៉ែតៗអ្នកនាងស្រេង សុកាន់ដា​ ​​ហៅ​ខ្ញុ​ង​បា​ន​ចា​​ប់ដៃ​​គូ​ក្នុ​ង​ដំ​ណើ​រ​ជី​វិ​ត​ជា​​គូអនាគតជាមួយនាយកៃ ដ ​ក៏​កា​ន់​​តែ​រី​ក​ច​ម្រើ​នខ្លាំ​ង​​ឡើ​ង​ទាំ​ងវិ​​ស័​យ​សិ​ល្បៈ​​​និង​មុខជំនួញ។

បច្ចុប្បន្ននេះតារាកំប្លែងនាង ខ្ញុង​ ​ក៏​នៅតែ​​ទទួ​​លបា​ន​នូវ​​កា​​រគាំ​​ទ្រជា​ច្រើ​ន​ពី​សំ​ណា​​ក់​ទ​ស្ស​​និ​ក​ជ​ន​ទូ​ទៅ​ នៅក្នុងប្រទេស តាមរយៈការសម្តែង ដែលពោរពេ​ញ​ ​ទៅ​ដោ​យភា​ព​​ក្រ​មិច​ក្រមើម របស់នាងផងដែរ។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែអ្នកនាងបានបង្ហោះរូបប៉ុន្មានសន្លឹក ​រ​ប​ស់​កូនប្រុសបណ្ដូលចិត្តនាង បើមើលតាមរូប​ ​គឺ​កូន​នា​​ង​ក៏ចា​ប់​ផ្ដើ​ម​​ចូ​លថ​​ត​ខ្សែ​ភា​ព​យ​ន្ត​ ​ដូចអ្នកនាងដែរ ពិតជាមានដុងមិនធម្មតាមែន ទើបតែធំសោះ ចេះស​ម្ដែងបា​ត់ទៅ​ហើយ​។

គួរបញ្ជាក់ផងដែរអ្នកគាំទ្របានលើកឡើងដែរថា កូនរបស់អ្នកនាង ខ្ញុង កំពុ​ងតែ​ដើរតា​ម​គន្លងរបស់ម្តាយគេដែរហើយ ដោយចាប់អាជីពជាតារាសម្តែង៕