ភ្នំពេញ៖ ក្នុងឯកសារបានបង្ហាញល្ខោនខោល មានកំណើតមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់​ផ្តើម​ក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវ​បានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ក្នុងឯកសារអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះ​ជា​មួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរ​បាំជាច្រើន​ត្រូវ​បាន​សម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែក​ទៅលើ​លិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។ រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។

ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់ និងពេលបន្ទាប់មក​កក្លាយជាមហេសី​សំណព្វរបស់​​ស្តេច សីហនុ។​​ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មក​ត្រូវបែកខ្ញែក​ដោយ​សារសង្គ្រាម​ តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយអណ្ដែត ចំងាយ ១៥គីឡូម៉ែត ពីទី​ក្រុងភ្នំពេញ។

ក្រុមថ្មីពីរ ទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុមកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរ​វិចិត្រ​សិល្បៈ​ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះ ល្ខោន ខោល ក៏ជាផ្នែកមួយនៅ​ក្នុងតារាង​កាលវិភាគសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ។ នៅទស្សវត្សចុងក្រោយនេះ ក៏មានផ្ទុះជាហូរហែ ពី​ប្រទេសជិតខាង កំពុងពង្រីកប្រជាប្រិយភាពសិល្បៈបុរាណ រហូតពេលខ្លះមានព័ត៌​មានផ្សព្វផ្សាយផ្ទុយពី​ប្រវត្តិ​សាស្រ្តថា​ ល្ខោនខោលនេះមានកំណើតចេញពីប្រទេសសៀមក៏មាន។ ល្ខោនខោលខ្មែរមានកំណើតតាំងពីដើមស.វទី៩មកម្ល៉េះ មុនប្រទេសសៀម ហើយសៀម​បានទទួល​ឥទ្ធិពល​យ៉ាង​សម្បើមជាអាទិ៍(ល្ខោន khon) នេះតែថៃមានការចូលចិត្តខុសពីខ្មែរហើយបានកែរច្នៃឲ្យខុសពីខ្មែរដូចជា៖ ល្ខោន​ខ្មែរ​​សម្ដែងដោយមនុស្សប្រុសទាំងអស់ ឯល្ខោន khon ថៃសម្ដែងដោយមនុស្សប្រុសស្រី ។ តួអង្គខ្មែរ​ពាក់របាំង​មុខ​ ឯ khonថៃមិនពាក់របាំងមុខទេ ។ ក្បាច់តួអង្គល្ខោនខ្មែរមានភាពស្រគត់ស្រគុំ ហើយឈររឹងមាំ ឯkhon​ថៃរហ័សៗ។សាច់ពោលនៃល្ខោនទាំងពីរក៏មានលក្ខណៈខុសគ្នាដែរ។