ភ្នំពេញ៖ ក្រោយលេចឮដំណឹងរកាំរកូសជាមួយគូដណ្តឹងជាច្រើនលើកច្រើនសា តារាកំប្លែងស្រីវ័យក្មេងសាច់សខ្ចី នីឡា បានចេញ​មុខ​បក​ស្រាយ​ជា​សាធារណៈថា នាង និងគូដណ្តឹងបានចែកផ្លូវគ្នាយូរមកហើយ ដោយសារតែមានមិនយល់ចិត្តគ្នា និងមិនសូវខ្វល់ខ្វាយពីគ្នា ។ ក្នុងនោះ តារាកំប្លែង នីឡា បានពោលពាក្យថា «បែកគ្នាយូរហើយ» ក្នុងវីដេអូ Live របស់នីឡា កាលពីថ្ងៃទី២០ ធ្នូ ២០១៧។

មិនបានប៉ុន្មានផង គូដណ្តឹងតារាកំប្លែងរូបស្រស់នេះ ក៏បានបញ្ចេញសារមួយ ហាក់ដូចជាមិនសប្បាយចិត្ត ខណៈពេលដែលមានរឿងបែបនេះ ដោយក្នុងនោះលោកបានលើកឡើងថា  «ធ្វើអ្វីៗគ្រប់យ៉ាងមិនដែលត្អូញត្អែរថាលំបាក គឺដើម្បីលទ្ធផលបានត្រឹមកកឈាម» ។ លោកបន្តថា «ហត់នឿយពេកហើយល្មមដល់ពេលត្រូវតបស្នងចំពោះខ្លួនឯងវិញម្តង»៕