ម៉ិចស៊ិក៖ យុវតី ២នាក់បងប្អូនត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ និងដៃត្រូវជាប់​ចំណង ចងស្លាបសេក ។ ក្រោយកោសល្យវិច្ឆ័យ សមត្ថកិច្ចជំនាញបានឲ្យដឹងថា «នារីទាំង ២នាក់បងប្អូនត្រូវបានក្រុមជនពាលចាប់ចង និងវាយសម្លាប់ ហើយនាំគ្នារំលោភសាកសពយ៉ាងដំណំ»។ ប្រភពដដែលបានបន្តថា «យ៉ាងហោចណាស់​មាន​មនុស្ស ៣០នាក់បានចាប់រំលោភនាងទាំងពីរនាក់​»។

ឃាតកម្មឃោរឃៅនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ធ្នូ ២០១៧ នៅកសិ​ដ្ឋានចិញ្ចឹមសត្វ អាប៉ូឡូ នៅក្នុងសហគមន៍ តាកូតេណូ ប្រទេសម៉ិកស៊ិក។ គួរបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់បងប្អូនមានឈ្មោះ ណាតាលី (Natalia) អាយុ ២៤ឆ្នាំ និងប្អូនឈ្មោះ ជេសេលីន (Joselyn) អាយុ ១៧ឆ្នាំ រស់នៅជិតកសិដ្ឋានចិញ្ចឹមសត្វខាងលើ។ បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវតាមចាប់ជនល្មើស​មកផ្តន្ទាទោសតាមច្បាប់៕​