ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៧នេះនៅលើគណនីហ្វេសប៊ុករបស់ ពិធីការិនី ថន លក្ខិណា បានបង្ហោះរូបភាព និងសារជូនពរខ្លួនឯងថា «រីករាយថ្ងៃខួបកំណើតខ្ញុំ សូមអរគុណដល់ក្រុមគ្រួសារ និងក្រុមការងារសម្រាប់ពេលវេលវេលាដ៏ពិសេសនេះ»។

ទន្ទឹមនេះ ពិធីការនី និងតារាសម្តែង ចន លក្ខិណា ពុំអញ្ជើញភ្ញៀវចូលរួមទេ ពោលគឺមានតែក្រុមគ្រួសាររបស់នាងប៉ុណ្ណោះ ។ ក្នុងនោះ ពិធីការនីរូបនេះ បានបញ្ជាក់ថា «ធ្វើខួបកំណើតតូចតាច លក្ខណៈគ្រួសារ» ។ ជាក់ស្ដែង នៅលើផេករបស់ «Star photography» បានលើកឡើងយ៉ាងដូច្នេះថា «អញ្ចើញច្រើនកម្មវិធីពេក ខ្លាចចិត្តភ្ញៀវឆ្នាំនេះ ថន លក្ខិណា ធ្វើខួបកំណើតស្ងាត់ៗបែបគ្រួសារវិញម្តង»។

គួរបញ្ជាក់ផងដែរថា ពិធីការនីរូបនេះទើបតែប្រារព្ធ ពីធីឡើងវីឡាថ្មីដ៏ស្រស់ស្អាត ក្នុងបុរី ប៉េងហួត ទីតាំងមុខសាលាកសិកម្មព្រែកលាបផ្លូវជាតិលេខ៦ ដោយបានអញចើញភ្ញៀវយ៉ាងច្រើនកុះករ កាលពីពេលថ្មីៗកន្លងទៅនេះ៕