ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ដែលដឹងហើយថាឈរជើងក្នុងសិល្បៈយូររហូត ទទួលបានភាពល្បីល្បាញនៅក្នុងស្រទាប់យុវវ័យ និងនៅតែគ្រងតំណែងជា កំពូលតារាចម្រៀងដដែល។

ទន្ទឹមនឹងភាពជោគជ័យ នៅក្នុងសិល្បៈ បើក្រឡេកមើល ជីវិតឯកជន របស់តារាស្រីរូបនេះវិញ គឺមិនសូវបង្ហាញភាព អស្ចារ្យ និងទំនើប ដូចតារាផ្សេង ដែលភាគច្រើន នាងមិនដែលដេញតាមសម័យកាល ទៅលើរឿង របស់ប្រើប្រាស់ផ្ទាល់ខ្លួន។

គួរបញ្ជាក់ផងដែរថា តារារូបនេះដូចជាមិនសូវប្តូររថយន្តប៉ុន្មានទេ បើទោះបីជា នាងទៅច្រៀងមួយភ្លែត បានខ្ទង់ពាន់ដុល្លារ ហើយរាល់ខែៗ រកបានមិនតិចជាងរាប់ម៉ឺនដុល្លារក៏ដោយ។ ជាពិសេស ឡានរបស់នាង ជិះស្ទើរតែជិត ៤ ទៅ៥ឆ្នាំ ទម្រាំនាងប្តូរម្តង ។ ដោយឡែកថ្មីៗនេះ គឺគេទើបតែឃើញនាង ទិញរថយន្តថ្មីមួយគ្រឿង ក្នុងតម្លៃ៦ម៉ឺនដុល្លារ ធ្វើឲ្យអ្នកគាំទ្រ មានការសរសើរ ទៅលើចរិតរបស់នាង ដែលមិនសូវអួតអាង និងដេញតាមទៅលើសម្ភារៈនិយម ដូចជា តារាដទៃ ដែលភាគច្រើន ពួកគេតែងតែបង្ហោះគ្រប់យ៉ាង នៅក្នុងបណ្តាញសង្គម៕