ភ្នំពេញ៖ ក្រោយរៀបការតារាចម្រៀង សុគន្ធ នីសា ហាក់មិនទាន់បង្ហាញដំណើរទៅក្រេបទឹកឃ្មុំនៅឡើយទេ ព្រោះនាង និងស្វាមី កំពុងតែមមាញឹកនឹងការងារខ្លាំងមែនទែន ។ ទោះបីតារាចម្រៀង សុគន្ធ នីសា និងស្វាមី មិនទាន់បង្ហាញដំណើរក្រេបទឹកឃ្មុំក៏ដោយ ប៉ុន្តែថ្មីៗនេះ តារាចម្រៀង សុគន្ធ នីសា បានបង្ហោះសារលើអ៊ីនស្ត្រាក្រាមថ្លែងពីក្តីសប្បាយរីករាយក្រៃលែង ខណៈប្តីរបស់នាងបានយកបាច់ផ្កា និងប៉ោងប៉ោងជាច្រើនដាក់ក្នុងគូទឡានរបស់នាង ។
ជាថ្មីម្តងទៀត កាលពីម្សិលមិញថ្ងៃទី២១ ធ្នូ តារាចម្រៀងស្រគត់ស្រគុំ សុគន្ធ នីសា បានបង្ហោះរូបភាពមួយសន្លឹកមុនចូលគេង បង្ហាញចិញ្ចៀនស្នេហ៍ពាក់ជាប់ម្រាមដៃ ដែលមនុស្សភាគច្រើនសន្មត់ថា «មនុស្សមានប្តី ឬ ប្រពន្ធ» ។ រំពេចនោះ ក៏រំលេចឡើងនូវសារជូនពរយ៉ាងច្រើនពីអ្នកគាំទ្រថា «សូមឲ្យមានសុភមង្គល» ៕
