ភ្នំពេញ៖ រន្ទឺព័ត៌មានបង្ហាញបុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារបើរថយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយបណ្ដោយផ្លូវលេខ២១៧ តាំងពីម៉ោង២យប់រំលងអាត្រាត លុះព្រឹកឡើងទើបមានគេដឹង និងស្គាល់អត្តសញ្ញាណឈ្មោះ ហេង តារាអាយុ៤៧ឆ្នាំ។ បន្ទរនូវការផ្សព្វផ្សាយដំណឹងមរណៈភាព បុរសចំណាស់ឈ្មោះ ហេង តារា ដោយការបើរថយន្តធ្លាក់ប្រឡាយស្លាប់ ដែលក្រោយពីដឹងដំណឹងនេះ មានតែសម្រែកទ្រហោយំ ពីក្រុមគ្រួសារនិងថា មិនគួរណាស្លាប់ចោលប្រពន្ធនិងកូនៗតូច៤នាក់ឲ្យនៅកំព្រារ។

នៅរសៀលថ្ងៃទី២២ខែធ្នូនេះ គណនីហ្វេសប៊ុក ពិធីការិនីដែលមានជំនាញខាងផាត់មុខ នាង ហេង ម៉ារ៉ាឌី ក៏បង្ហាញសារដ៏ក្តុកក្តូលភ្ជាប់និងរូបភាពសោកនាសកម្មនៃ គ្រោះចរាចរថយន្តធ្លាក់ប្រឡាយស្លាប់បុរសចំណាស់ឈ្មោះ ហេង តារា នោះ ។ ដែលធ្វើឲ្យមហាជនដឹងថា បុរសចំណាស់ហេង តារា នោះជាបងប្រុស ពិធីការិនី ហេង ម៉ារ៉ាឌី បង្ហាញមុខលើកញ្ចក់ទូរទស្សន៍ CTN ក្នុងកម្មវិធី Revelon Face to face បានជួបទុក្ខធំ។ ក្នុងនោះ ពិធីការិនី ហេង ម៉ារ៉ាឌី បានទួញរៀបរាប់តាមរយៈសារខ្លីថា «បងប្រុសដ៏ល្អរបសមខ្ញុំស្លាប់ហើយបងអើយបងខ្ញុំមិនទាន់បានសងគុណបងប្រុសទេមិចបានឆាប់ទៅចោលខ្ញុំ»។