មណ្ឌលគិរី៖ ក្រុមអ្នកជំនាញអភិរក្សសត្វដំរី ពីអង្គការ ELIE កាលពីថ្ងៃទី២១ខែធ្នូនេះចាប់ផ្តើមត្រួតពិនិត្យ-ធ្វើចលនា ផ្តល់ថ្នាំ ផ្ដល់សេរ៉ូម និងផ្តល់កំដៅ ដល់សត្វដំរីវ័យ៨៥ឆ្នាំ ឈ្មោះ មីឡុត ។ក្រោយពីការជួយសង្គ្រោះបានប្រមាណ៥ម៉ោង ឃើញថាដំរីនោះ មិនមានផលវិជ្ជមានច្រើនឡើយ ពោលគឺពិបាកជួយសង្គ្រោះ តែម្តង។

ម្ចាស់ដំរីមីឡុត បានរៀបរាប់ថា «ដំរីរបស់គាត់ធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃមកហើយ តែនៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ សុខភាពវាហាក់កាន់តែទ្រុតទ្រោមរហូតមិនអាចងើបស៊ីចំណីដូចសព្វដងឡើយ។ម្យ៉ាងវិញទៀតនៅទូទាំងខេត្តមណ្ឌលគិរី ស្រុកអូររាំង គឺជាតំបន់ត្រជាក់ជាងគេ ទើបដំរីរបស់ខ្ញុំកាន់តែទ្រុធទ្រោម ពិបាកព្យាបាលបែបនេះ»។

គួរបញ្ជាក់ដែរថាបច្ចុប្បន្នដំរីមីឡុត កំពុងទទួលបានសង្គ្រោះពីសំណាក់បុគ្គលិកអង្គការ ELIE និងអាជ្ញាធរស្រុកអូររាំង រួមទាំងប្រជាពលរដ្ឋ ផងដែរ។ ហើយនៅថ្ងៃនេះ២២ ធ្នូ ២០១៧ បុគ្គលិកអង្គការ ELIE នឹងផ្ដល់ពត៍មានបន្ថែមទៀត..៕