បាត់​ដំបង៖ កីឡាករប្រដាល់គុនខ្មែរ ពេជ្រ ប៊ុនធឿន ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​កាលពី​ជាង ១២ ឆ្នាំមុន ដែលប្រិយមិត្តបងប្អូនខ្មែរធ្លាប់បានគាំទ្រ និងអោយរហសនាមថា “ខ្លា​ចាស់​កំពូលល្បិច”។ ប៉ុន្តែបន្ទាប់ពីបាត់មុខមួយរយៈធំ ជីវិតរបស់កីឡាករ​ប្រដាល់គុន​ខ្មែរ​រូប​នេះ ហាក់មិនមានសល់អ្វីឡើយ រហូតដល់ថ្នាក់ធ្លាក់ខ្លួនជាអ្នកម៉ូយឡាន នៅបេនក្នុងខេត្ត​បាត់​តំបងទៅវិញ។

តាមការសួរនាំពីសំណាក់ លោក សាន្ត ប៊ុនធឿន ទៅកាន់ ពេជ្រ ប៊ុនធឿន បានឲ្យដឹងថា សព្វថ្ងៃ ពេជ្រ ប៊ុនធឿន ផ្ទាល់កំពុងតែរកលុយមកចិញ្ចឹមក្រពះ ដោយធ្វើជាអ្នក​ចាប់ម៉ូយ​ដាក់​ឡានឲ្យគេ ក្នុងមួយថ្ងៃអាចរកបានតិចតួច ប៉ុន្នោះ។ ក្នុងនោះ ពេជ្រ ប៊ុនធឿន ចង់​បើ​ក្លិប​ប្រដាល់ដែរ តែរាល់ថ្ងៃមិនមានលទ្ធភាពគ្រប់គ្រាន់។