ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលក្នុងកម្មវិធីប្រឡង Cambodia Idol រដូវកាលទី៣ វគ្គ Judge Audition សបា្ដហ៍ទី២ ខណៈយប់មិញ ម្ចាស់​ជ័យលាភី «ផ្កាយរះក្នុងសួន» លីន សោម៉ា បង្ហាញវត្តមានប្រឡងចម្រៀងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះ ។

យុវតី លីន សោម៉ា ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានជោគជ័យម្តងរួចមកហើយ ដោយបានក្លាយជាម្ចាស់ជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រលងចម្រៀង «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១១ ដែល​ទទួល​បាន​នូវ​ការគាំទ្រ​យ៉ាង​ខ្លាំងពីទស្សនិកជន។

គួរបញ្ជាក់ថា ស្រីតូច លីន សោម៉ា វ័យ ១៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បកស្រាយបទចម្រៀង «មេឃកំពុងភ្លៀងហើយ» បានទាក់ទាញគណៈកម្មការទាំងបួនរូប ឱ្យមានការកោតសរសើរពីសមត្ថភាពរបស់នាងមិនដាច់ពីមាត់ និងបានជ្រើសរើសនាងឲ្យជាប់ទៅវគ្គបន្ត៕

សូមទស្សនាវីដេអូ!!