ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី លំដាប់ជួរមុខ សុខ ពិសី កាន់តែមានភាពល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការបញ្ចេញនូវបទចម្រៀងថ្មីៗរបស់នាងជាបន្តបន្ទាប់។ ជាការពិតណាស់សម្រស់របស់តារារូបនេះវិញ ពិតជាមិនធម្មតា ទាំងស្រស់ស្អាត និងសំឡេងយ៉ាងស្រទន់ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់ចិត្តមិនស្ទើរ។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុករបស់តារារូបនេះបានបង្ហោះសារអគុណដល់មិត្តគាំទ្រម្នាក់ដែលបានផ្ញើសំបុត្រមកនាង ដោយក្នុងសារនោះនាងបានសរសេររាយរាប់យ៉ាងដូច្នេះថា «អាណិតប្អូនៗណាស់ ពេលប្អូនជួបបង ប្អូនសុំឱបបងមិនចង់លែងហើយសុំឲ្យបងអានសំបុត្រនេះឥឡូវបងបានអានហើយសង្ឃឹមថា អូននិងសប្បាយចិត្តណា»។ ក្នុងសារដដែលនោះនាងថ្លែងទាំងអំណរបន្តទៀតថា «អរគុណអូនចំពោះក្ដីស្រលាញ់របស់ប្អូនចំពោះ បងក៏ស្រលាញ់អូនដែរ»។