ភ្នំពេញ៖ បន្ទាប់ពី តារាចម្រៀង ទេព បូព្រឹក្ស បានទទួលកាដូធំៗជាច្រើន ពីដៃគូរបស់នាង លោក ងួន ចាន់ដេវីត ដែលមិនត្រឹមតែ ទិញទូរស័ព្ទ នាឡិកា និងឡាន ថែមទាំងពេលនេះ រូបលោក ឲ្យវត្ថុមានតម្លៃមួយទៀត។

ជាក់ស្ដែងកាលពីថ្ងៃទី២២ម្សិលមិញនេះកញ្ញា ទេព បូព្រឹក្ស បានបង្ហោះនូវរូបថតមួយសន្លឹក ជាកាដូ ខ្សែក ពេជ្រ ដែលលោក ដេវីត បានប្រគល់ឲ្យនាង នៅក្នុងថ្ងៃកំណើតពិតប្រាកដ។ ក្នុងនោះដែរ កញ្ញា ក៏បានសរសេរសារខា​ង​​លើរូបថតថា «អរគុណ! ប្រុសសង្ហា ងួន ចាន់ដេវីត សម្រាប់កាដូមួយនេះចា! បីតង់ម៉ង Honey»។ គួរបញ្ជា​​ក់​ផងដែរថា ពិតជាមិនធម្មតាមែន លោក ដេវីត ឲ្យកាដូ ទៅទេព បូព្រឹក្ស ម្តងហើយម្តងទៀត ហើយ​បើ​ងា​ក​មើ​លតម្លៃនៃកាដូនីមួយៗវិញ ក៏មិនមែនថោកនោះដែរ៕