ភ្នំពេញ៖ ថ្មីៗគណនីហ្វេសប៊ុក ឈ្មោះ វណ្ណ សីណា បានទម្លាយសារបកអាក្រាត ដោយពាក្យធ្ងន់ៗទម្លាក់កំហុសលើតារាសម្តែង កញ្ញា នី មុន្នីនាថ ពាក់ព័ន្ធនិងចំណងជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងគូដណ្តឹងអានិកជនខ្មែរអាមេរិក។
គណនីហ្វេសប៊ុក វណ្ណ ស៊ីណា ដែលមានបង្ហោះរូបថត កញ្ញា នី មុន្នីនាថ ថតជាមួយគួរដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យដែលមានទាំងរូបថតអត្តសញ្ញាណ ប័ណ្ណកញ្ញា នី មុន្នីនាថ ផងនោះ ក៏បានសរសេរសារបរិយាយពីល្បិចកលនាង នី មុន្នីនាថ យ់ាងវែងអន្លាយថា តារាសម្តែង នី មន្នីនាថ ពិតជាពូកែសម្តែងមែន កុំថាឡើយតែក្នុងខ្សែរភាពយន្ត សូម្បីតែក្រៅខ្សែរភាពយន្ត ក៏ពូកែរដែល ហេតុតែដើម្បីលុយ តារាសម្តែងម្នាក់នេះប្រើល្បិចបោកប្រាស់ សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចឹត្តឲ្យគួរដណ្តឹងម្នាក់នេះផ្តល់លុយឲ្យ ទិញឡានជិះ ទិញដី នឹងធ្វើផ្ទះឲ្យនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។
ចុងក្រោយដល់ពេលសម្ភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែរជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូដណ្តឹង។
ក្នុងសារនោះក៏បានលើកឡើងយ៉ាងដូច្នេះទៀតថា ទង្វើរបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តំលៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើឲ្យអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់។ហេតុដូចច្នេះសូមអនិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ ជាមួយតារាសម្តែង នី មុន្នីនាថ ម្នាក់នេះ គួរតែប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីកុំឲ្យចាញ់បោក ដូចអនិកជនខ្មែរដែលនៅក្នុងរូបភាពនេះ តទៅទៀត។
