ភ្នំពេញ៖ បន្ទាប់ពីស្នេហាខុសវ័យជាមួយអ្នកនាង ប៉ែន សុផានី ផុតរលត់ មិនធ្លាប់លេចឮឡើយថា បុរសមាឌធំលេងស្ទាយសក់វែង ម៉ារ៉ា ប៊ុណ្ណា មានស្នេហាជាមួយនារីផ្សេងឡើយ ។ ដោយឡែកងាកទៅមើលសម្រស់របស់លោកវិញដែលបានបង្ហាញនៅសាច់ដុំធំ រួមទាំងមានសាក់ពាសពេញប្រាណ។

ជាក់ស្ដែង ថ្មីៗនេះ ម៉ារ៉ា ប៊ុណ្ណា បានបង្ហោះរូបលែងខ្លួន ដែលគេសង្កេតឃើញថាលោកមិនត្រឹមតែសាក់នៅលើខ្លួនប៉ុណ្ណោះទេថែមទាំងសាក់ចិញ្ចើមទៀតផង។ ជុំវិញរឿងសាក់ចិញ្ចើមនេះ អ្នកជិតស្និទតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា បានបង្ហើបថា «លោកចាក់សាក់ចិញ្ចឹមព្រោះចង់បានហុងស៊ុយ ទៅណាមកណា មានអ្នកអាណិតស្រលាញ់» ។ គួរបញ្ជាក់ផងដែរថា តារារូបនេះទោះបីមានមាឌធំបន្តិចតែមានមុនស្នេហ៍ណាស់ ធ្វើឲ្យមនុស្សស្រីជាច្រើនលង់ស្នេហ៍លោកមិនតិចនោះទេ៕