ភ្នំពេញ៖ ក្នុងវីដេអូកាត់សក់ បង្កក់សិរី ពិធីមង្គលការមួយ កាលពីដើមឆ្នាំ២០១៦ ធ្វើឲ្យបុរសម្នាក់ឈ្មោះ ស៊ាង ប៊ុនសុង បានរិះគន់យ៉ាងខ្លាំង នូវទង្វើរបស់នាងខ្ញុង ដែលនាំលោកតាវ័យចំណាស់មកលេងកំប្លែងជាមួយ ខណៈកំពុងកាត់សក់នោះ ។ បុរសនោះ បានលើកឡើងថា «តារាកំប្លែងនាង ខ្ញុង ធ្វើបែបនេះ ពិតជាមិនសាកសមទាល់តែសោះ ក្នុងពិធីកាត់សក់បង្កក់សិរី» ។
លោកបានបញ្ជាក់ថា «ការលេងកំប្លែងបែបនេះ បានតែលើកញ្ចក់ទូរទស្សន៍ទើបត្រឹមត្រូវ តែបើកម្មពិធីមង្គលការលេងជ្រុលពេកហើយ» ។ ជុំវិញរឿងនេះ អ្នកគាំទ្រ នាង ខ្ញុង ម្នាក់ បានលើកឡើងថា «នាង ខ្ញុង ធ្វើនេះ គ្រាន់តែចង់ឲ្យបងប្អូនសប្បាយតែប៉ុណ្ណោះ នាងគ្មានចេតនាធ្វើឲ្យបាត់បង់សីលធម៌ចំពោះចាស់ទុំឡើយ» ៕
សូមទស្សនាវីដេអូ!!
