ភ្នំពេញ៖ កុមារីម្នាក់ ត្រូវឡើងពងបែកពេញមុខមាត់ និងដងខ្លួន ដែលធ្វើឲ្យ​នាងក្តៅខ្លួនយ៉ាងខ្លាំង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។ ក្នុងសភាពខ្សោះអស់កំលាំងបែបនេះ ត្រូវបានម្តាយរបស់នាងប្រាប់ថា «កូនខ្ញុំហូបបាយមិនចង់កើតទេ ព្រោះមាត់របស់​នាងហាមិនរួច ដូចឃើញស្រាប់ហើយ គឺពងបែកពេញមាត់» ។

ទន្ទឹមនឹងក្តី​បារម្ភរបស់ឪពុកម្តាយនាង ត្រូវបានបុរសម្នាក់ឈ្មោះ ពេញ សុផល បានណែនាំឲ្យឪពុកម្តាយក្មេងស្រីនោះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដោយសម្អាងថា នៅទីនោះ ពូកែជាងទីនេះ ៕