ថៃ៖ តារាសម្តែងបូលីវូតដ៏ល្បីល្បាញ របស់ឥណ្ឌាគឺលោក Dinesh Mehta ដែលប្រិយមិត្តធ្លាប់តែឃើញលោក ដើរតួសម្តែងជាតួឯកនៅក្នុងរឿង «ព្រះពុទ្ធ» បានរៀបមង្គលការជាមួយនឹងកូនក្រមុំជនជាតិថៃ ប្រកបទៅដោយភាពរីករាយ។

ទន្ទឹមនឹងនេះ មង្គលការរបស់តារាសម្តែង ហូលីវូដលោក Dinesh Mehta និងនាង Palm ជាជនជាតិថៃ មានការតុបតែងរៀបចំឡើងយ៉ាងស្រស់ស្អាត ដោយមានលម្អទៅដោយផ្កាចម្រុះពណ៌ គួរឱ្យទាក់ទាញ និងប្លែកភ្នែកមែនទែន ថែមទាំងមានភាពអធិកអធម និងពោរពេញដោយក្តីរីករាយពីអ្នកមកចូលរួម។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ គឺមានការរៀបចំស្តែងឡើងឱ្យឃើញ ពីប្រពៃណីរៀបការរបស់ប្រទេសទាំងពីរ គឺប្រពៃណីថៃ និងឥណ្ឌាបូកបញ្ចូលគ្នាផងដែរ៕