ភ្នំពេញ៖ តារាចម្រៀង សាន ផានិត ដែលមហាជនមួយចំនួនធ្លាប់ដឹងថា ជាអតីតគូស្នេហ៍ កែវ នីសា ហើយលោកក៏បានចាក់សាក់ឈ្មោះនាងនៅលើទ្រូងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ដោយឡែកថ្មីៗនេះលោកបែរជាប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមថានឹងលុបស្នាមសាក់ឈ្មោះអតីតគូស្នេហ៍ កែវ នីសា និងអាចសាក់ឈ្មោះកូនប្រុសជំនួសវិញ ទោះបីជាភរិយារបស់លោកពុំឲ្យលុបសាក់ក៏ដោយ។

ក្នុងសារនោះ លោកបានសរសេរថា «ទីបំផុតបានជួប Rsd អ្នកចាក់ឈ្មោះ នីសា លើទ្រូងឆ្វេងខ្ញុំហើយ ១០ឆ្នាំកន្លងផុតទៅ ចងចាំមនុស្សល្អរបស់ខ្ញុំតែប៉ុណ្នឹងបានហើយទុកឲ្យប្រពន្វកូនចុងក្រោយខ្លះ»។ លោកបន្តថា «ស្របពេលដែលត្រូវលុបវាចេញ ឬក៍ដូរមកឈ្នោះកូនប្រុសសំណព្វចិត្តរបស់ខ្ញុំវិញម្តង ព្រោះតួអក្សរប្រហាក់ប្រហែលគ្នា បើទោះបីភរិយាខ្ញុំគាត់មិនឲ្យលុបចេញក៏ដោយចុះ» ។

គួរបញ្ជាក់ផងដែរថា ការប្រកាសបែបនេះធ្វើឲ្យមហាជននៅលើបណ្តាញសង្គម សម្តែងនូវការគាំទ្រ និងជាពិសេសកោតសរសើរចំពោះភរិយារបស់លោក សាន ផានិត ដែលមិនប្រកាន់ ថែមទាំងមិនអនុញាត្តឲ្យលោកលុបស្នាមសាក់ឈ្មោះអតីតគូស្នេហ៍ថែមទៀតផង៕