ភ្នំពេញ៖ តារាសម្តែងស្រីចូលចិត្តលែងដើមទ្រូង ដេននី ក្វាន់ មិនសូវលេចមុខក្នុងសិល្បៈក៏ពិតមែន ប៉ុន្តែប្រជា​ប្រិ​យ​ភាពរបស់នាង នៅតែមិនអន់ថយ ពីសំណាក់អ្នកគាំទ្រឡើយ។ ទន្ទឹមនេះមួយរយៈពេលចុងក្រោយនេះ ដេននី ក្វា​​ន់ ត្រូវបានមហាជនមើលឃើញថា ហាក់មានការផ្លាស់ប្តូរ ទាំងទម្លាប់នៃការស្លៀកពាក់ ការ Live វីដេអូលើប​ណ្តា​ញសង្គម និងបង្ហោះរូបភាពស៊ិចស៊ីជាដើម។

ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុករបស់នាងក៏បានចែករំលែក (Share) វីដេអូឃ្លីបកាលពី ២ឆ្នាំមុន ហើយបានសរសេរៀបរាប់យ៉ាងដូច្នេះថា «ពីមុនខ្ញុំចូលចិត្តរាំ ច្រៀងលេងណាស់…ប៉ុន្តែគិតៗទៅរំលងតែពីរឆ្នាំសោះខ្ញុំប្រែប្រួល ខ្លាំងយ៉ាងហ្នឹង និយាយឲ្យចំទៅ មិនចូលចិត្តការរាំច្រៀងដូចពីមុនសោះ គឺចូលចិត្ត បែបស្ងៀមស្ងាត់ទៅវិញ នេះប្រហែលជាខ្ញុំចាស់ទុំ គិតរឿងរកស៊ីច្រើនជាងរឿងសប្បាយ»។

គួរបញ្ជាក់ផងដែរថា ទោះបីជា ដេននី ក្វាន់ សិចស៊ី ឬមិនសិចស៊ីក៏ដោយ ក៏អ្នកគាំទ្រជាច្រើន នៅតែសរសើរថានាងស្អាតដដែល។ រីឯអ្នកខ្លះទៀត ថា «នាងសុភាពស្អាតជាង ស៊ិចស៊ីទៅទៀត»៕