ភ្នំពេញ៖ តារាពហុជំនាញទាំងសម្តែង ច្រៀង និងលេងកំប្លែង នាង កាតុ អាចធ្វើឲ្យប្រជាប្រិយភាព របស់នាង នៅតែដដែល មិនចេះស្រុតចុះនោះឡើយ។ ទន្ទឹមនឹងនោះកូនស្រីសំណព្វរបស់ នាង កាតុ វិញក៏មានទេពកោសល្យសិល្បៈមិនខុស ពីម្តាយប៉ុន្មាននោះដែរ។

ជាក់ស្ដែងកាលពីថ្មីៗនេះ មហាជនមួយចំនួន ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយវីដេអូ កូនស្រីរបស់ នាង កាតុ ឡើងរាំនៅក្នុងកម្មវិធីទូរទស្សន៍មួយ យ៉ាងក្លាហាន និងពោរពេញទៅដោយភាពរស់រវើក និងទាក់ទាញបំផុត ខណៈនាងនៅតូចនៅឡើយ។

គួរបញ្ជាក់ផងដែរថា មហាជនជាច្រើន បានលាន់មាត់សរសើរពី ភាពក្លាហានកូនស្រីរបស់ នាង កាតុ គ្រប់ៗគ្នា ហើយថែមទាំងមានមហាជនខ្លះនិយាយថា នាពេលអនាគតនាងច្បាស់ជាល្បីដូចម្តាយរបស់នាង៕