ភ្នំពេញ៖ តារាចម្រៀង នី រតនា ដែលជាម្ចាស់ជ័យលាភីកម្មវិធី Cambodia Idol កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកសិល្បៈដូចគ្នាផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី២៣ម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុករបស់លោកបានបង្ហោះរូបជាមួយរៀបច្បង គង់ សុជាតិ នឹងបងប្រុស ជា វិបុល ក្នុងដំណើរចូលរួមកម្មវិធីមួយដែលបង្ហាញនៅស្នាមញញឹកយ៉ាងស្រស់ស្រាយ រួមទាំងសរសេរពីរបីម៉ាត់ផងដែរថា «ខ្ញុំពិតជារីករាយណាស់ ដែលថ្ងៃនេះខ្ញុំបានរួមការងារជាមួយបងស្រី គង់ សុជាតិ និងបងប្រុស ជា វិបុល»។

គួរបញ្ជាក់ថា តារាចម្រៀងរូបនេះចេះគោរព រាក់ទាក់ណាស់ចំពោះមនុស្សដែលនៅជុំវិញខ្លួន មិនតែប៉ុណ្ណោះកាន់តែធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ឡើយ។