ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា បានចែករំលែកបទពិសោធន៍ជីវិត មានទាំងឧបសគ្គ និងជោគជ័យ ជូនសិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលា សម្រាប់សុភាពនារី កាលពីថ្ងៃទី២៤ ធ្នូ ២០១៧ ម្សិលមិញនេះ ។ ក្រោយចែករំលែកបទពិសោធន៍ជីវិតរួចរាល់ តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាន​វិញ្ញាបន​បត្រ​វីរនារី (Super Women) ដែលធ្វើឲ្យនាងមានមោទនភាពយ៉ាងខ្លាំង។

រំពេចនោះ តារាចម្រៀងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកសម្តែងពីក្តីរំភើប​ថា «អរគុណខ្លាំងណាស់ សម្រាប់ការផ្តល់នូវតំលៃមួយនេះសម្រាប់ខ្ញុំ។ ខ្ញុំមិនហ៊ានសូម្បីតែគិត តែពេលនេះ វាពិតជាមោទនភាពមួយក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជារីករាយក្នុងការចែករំលែកនូវបទពិសោធន៍របស់ខ្ញុំទៅកាន់អ្នកគ្រប់គ្នា»។ ទន្ទឹមនោះ អ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា ជាច្រើនចូលខមមិនអបអរសាទរ និងកោតស្ញប់ស្ញែងពីសមត្ថភាពរបស់នាងថា ក្រៅពីសមត្ថភាពច្រៀង សុគន្ធកញ្ញា បានទេពកោសល្យពន្យល់ដល់សិក្ខាកាមបានយ៉ាងល្អទៀតផង៕

សូមទស្សនាវីដេអូ!!