កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ មួយគ្រួសារ ៤នាក់ស្លាប់ទាំងអស់ នៅផ្លូវលេខ៤១ ជិតថ្នល់ទទឹង កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ ជនរងគ្រោះ ៤នាក់ រួមមានប្តី ប្រពន្ធ និងកូន២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះជិះម៉ូតូ សែ១២៥ ស្លាកលេខ ភ្នំពេញ 1CW. 4614 បានជិះក្នុងទិសដៅបញ្ច្រាសទិសគ្នានឹងឡានដឹកដី និងបានបុកពេញទំហឹងនៅចំណុច​ខាងលើ៕