ភ្នំពេញ៖ មហាវីរបុរសខ្មែរ ២រូបដែលល្បីអំឡុងឆ្នាំ ១៨៨៥ នោះគឺ ឧកញ៉ាក្រឡាហោមគង់ និង វិស្ណុលោក ឈូក ដែលលោកទាំងពីរ​ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ការពារ ទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំ ចលនាបះបោរមួយ ក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះ ប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមន៍បារាំង និង រំដោះខេត្តខ្មែរ នៅកម្ពុជាក្រោម ពីប្រទេសវៀតណាម ។

លុះឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោក ចងផ្អោបទៅនឹងបំពង់ផ្សែងកប៉ាល់ ឲ្យឈ្លក់ផ្សែងស្លាប់បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។ ចំណែក វិស្ណុលោកឈូក ក៏បានក្ស័យជីវិត នៅវេលានោះ ព្រមជាមួយគ្នាដែរ៕