ភ្នំពេញ៖ ក្រឡេកទៅមើលអាកាសធាតុប្រែប្រួលត្រជាក់ខ្លាំង កាលពីប៉ុន្មានថ្ងៃមុន ប្រជាជនដែលមានជីវភាពខ្សត់ខ្សោយពុំមានលទ្ធភាពទិញអាវរងាបានភ្លាមៗនោះទេ។ ម្លោះហើយ លោក តាន់ គីមសួ បាននាំយកអាវរងា និងគ្រឿងបរិភោគមួយចំនួន ចែកជូនកុមារកំព្រា និងចាស់ជរា រស់នៅតាមដងផ្លូវ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ ។

គួរបញ្ជាក់ថា ក្នុងដំណើរចុះចែកអាវរងា និងគ្រឿងបរិភោគនោះ មានការចូលរួមឧបត្ថម្ភពី៖ XENO CLINIC ៤០ម៉ឺនរៀល,Tai Xing Restaurant ៤០ ម៉ឺនរៀល, @ខារ៉ាអូខេ Party World ៤០ ម៉ឺនរៀល, បងស្រី ពេជ្រនៅសហរដ្ធអាមេរិក ៤០ម៉ឺនរៀល, Chea Na PhoneShop ជាណាហាងលក់ទូរសព្ទ័ដៃទំនើប ៤០ម៉ឺនរៀល, បងស្រី Sulan Kov ២០ម៉ឺនរៀល, Khmer Kun ៨ម៉ឺនរៀល, Muyyee Heng អាវរងាមួយបេធំ, ចាន់ទី សុធី អាវរងាមួយបេ, Rayuth Fashion ៣០អាវ៕