ភ្នំពេញ៖ ក្រោយពីមមាញឹក នឹងរបរលក់ស្បង់ចីពរ អ្នកមេម៉ាយ ស៊ិន ឧត្តមផល្លា ក៏ស្រវ៉ាចូលមកប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ។ ដោយឡែកថ្មីៗនេះ អ្នកនាងបែរជារអ៊ូរឿងសិល្បៈខ្មែរទៅវិញថា «សម្រាប់តារាបរទេស គេថតមួយរឿង រឺច្រៀងមួយបទ តម្លៃខ្លួនរាប់លានដុល្លារ និយាយរួមតារាស្រុកគេភាគច្រើនសុទ្ធតែលំដាប់សេដ្ឋី ចំណែកឯសិល្បៈស្រុកយើងវិញ ទោះបីយើងច្រៀងបានច្រើន រឺសម្តែងបានច្រើន តែបើយើងមិនចេះទុកមិនចេះដាក់ គឺបានត្រឹមតែល្អមើលទេ»។

ក្នុងសារនោះ មេម៉ាយចាយរាង ស៊ិន ឧត្តមផល្លា ចង់សំដៅថា អ្នកសិល្បករខ្មែរ ទទួលបានកម្រៃតិចតួចពីអាជីពនេះ ហើយម្នាក់ៗខិតខំបង្អួតគ្នាទៅវិញទៅមកនូវគ្រឿងសម្ភារៈនិយម តែដល់ពេលចុងក្រោយដង្ហោយរកជំនួយ៕