ភ្នំពេញ៖ ក្នុងសភាពសាច់ឈាម ស្គមស្លេចស្លាំង ដោយការយាយ៉ីពីជំងឿខូចក្រលៀនរបស់នៅមិនទាន់ជាសះស្បើយ និងចាំបាច់ត្រូវដូរឈាមផងនោះ តារាសម្តែង យូ ឌីស្កូ នៅខំប្រឹងយ៉ាងសស្រាក់និងការងារសិល្បៈសម្តែងភាពយន្ត រឿង«នេះឬជីវិត» និងរឿង«ទណ្ឌកម្មស្នេហ៍»របស់ប៉ុស្តិ៍លេខ៥។

កាលពីថ្ងៃជប់លៀងបិទរឿងទាំងពីររបស់ប៉ុស្តិ៍លេខ៥លោកក៏បានបញ្ជាក់យ៉ាងដូច្នេះថា«មកទល់សព្វថ្ងៃជំងឿទឹក​នោ​​មប្រៃ និងខួចក្រលៀនរបស់ខ្ញុំបានធូជាងមុនហើយ បន្ទាប់ពីត្រួតពិនិត្យច្បាស់លាស់ និងបានលាងឈាមជាប្រចាំ»។

ក្នុងនោះដដែលលោកបានបន្តទៀតថា«ចំពោះអាហារមួយចំនួនក៏ត្រូវតម ព្រោះតតត្រូវប្រយ័ត្នដល់សុខភាពចាប់តាំងពីជំងឺរបស់ខ្ញុំចាប់ផ្ដើមផ្ទុះឡើងមកម្លេះ»។ គួរបញ្ជាក់ផងដែរថាលោកត្រូវចំណាយលុយពី៥០ទៅ៨០ដុល្លាក្នុង​កា​រលាងឈាមជាប្រចាំ ដើម្បីកុំឲ្យមានជាតិពុលក្នុងខ្លួន ព្រោះក្រលៀនរបស់លោកលែងមានតួនាទីជួយបញ្ចេញជាតិពុលទៀតហើយ។