ភ្នំពេញ៖ ថ្មីៗនេះមានការផ្សព្វផ្សាយយ៉ាងកក្រើកពី ដំណឹងអកុសល លោក បេ វណ្ណារ៉ា ជាតារាចម្រៀងជើងចាស់ ផ្នែកចម្រៀងយ៉ីកេ ដែលធ្លាប់ទទួលបានការសរសើរពីនាយករដ្ឋមន្រ្តី ថា បុរសមិនចេះចាស់ ថា ការបាត់មុខពីសិល្បៈឈឹង កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់។

ក្នុងការផ្សព្វផ្សាយនោះក៏បានបញ្ជាក់ទៀតថា «បច្ចប្បននេះ លោក គឺជាសិល្បករជើងចាស់ដែលមានកេរ្តិឈ្មោះល្បីល្បាញខ្លាំងកាលពីជាង១០ឆ្នាំមុន។លោកបានបង្ហាញវត្តមានចុងក្រោយនៅក្នុងរឿងភាគមួយចំនួនរបស់ស្ថានីយ៍ទូរទស្សន៍មួយចំនួនកាលពី៣ឆ្នាំមិនហើយក៏បាត់ដំណឹងសូន្យឈឹងរហូតមកដល់ពេលនេះ»។

ខណៈដំណឹងនេះ ក៏ធ្វើឲ្យសិល្បករវ័យ៥៦ឆ្នាំ ដែលមុននេះ សម្តេចនាយករដ្ឋមន្រ្តីធ្លាប់លាន់មាត់សរសេរថា តារាសាច់ឈាមមិនចេះចាស់ រូបនេះ ក៏លាន់មាត់ខ្លួនឯងថា «ម៉េចបានថាខ្ញុំឈឺធ្ងន់ បើសព្វថ្ងៃនេះខ្ញុំនៅជ្រងោៗ មើលថែម្តាយនិងចូលចៅនៅច្រូងក្អាកក្អាយជាមួយហ្នឹង»។