ភ្នំពេញ៖ សាទរអត្តពលិកកម្ពុជា ដណ្តើមមេដាយពីការប្រកួតស៊ីហ្គេមលើទី២៩ នៅទីក្រុងកូឡាឡាំពួរ ពិធីករដ៏មានប្រជាប្រិយភាព លោក ហេរ៉ូ បានប្រកាសក្នុងវីដអូផ្សាយផ្ទាល់នៅក្នុងគណនីហ្វេសប៊ុក អញ្ជើញអត្តពលិកទាំងអស់ព្រមទាំងគ្រួបង្វឹក ទទួលទានអាហាររួមគ្នាមួយពេល នៅភោជនីដ្ឋានរបស់លោកបើកថ្មី។

 

 

 

ក្នុងវីដេអូផ្សព្វផ្សាយបង្ហាញពីលើកពីការរួមចំណែកលើកទឹកចិត្តកីឡាករ ដែលទទួលបានជយលាភី នៅការប្រកួតស៊ីហ្គេម ប្រព្រឹត្តធ្វើនៅប្រទេសម៉ាឡេស៊ី ដែលទើបនឹងបញ្ចប់ថ្មីៗនេះពិធីករទូរទស្សន៍អាស៊ីអាគ្នេឃ៍លោក ហេរ៉ូ បានអះអាងច្បាស់ៗថា«ខ្ញុំនឹងរៀបចំកម្មវិធីអប់អរសាទរជូនដល់កីឡាកររបស់កម្ពុជា ដែលទើបនិងប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីលើកទី២៩ ឆ្នាំ២០១៧»។ លោកបានអះអាងបន្ថែមទៀតថា«ខ្ញុំបានរៀបចំជាថវិការផ្ទាល់ខ្លួន ទោះបីតិចតួចស្ដួចស្ដើងតែដើម្បីជួយលើកទឹកចិត្តដល់កីឡាកររបស់យើងដែលបានទទួមេដាយ និងមិនបានទទួលផងដែរ»។ តាមរយៈការឡាយវីដេអូនេះឃើញថាមានអ្នកគាំទ្រយ៉ាងច្រើនព្រមទាំងចូលរួមលើកទឹកចិត្តដល់កីឡាករទាំងអស់ដែលបានទៅប្រកួតផងដែរ។