អាមេរិក៖ មនុស្ស ៥នាក់បានស្លាប់ក្នុងហេតុការណ៍ឆ្លាក់យន្តហោះកាលពីថ្ងៃទី២៤ ធ្នូ ម្សិលមិញនេះ នៅអាកាសយានដ្ឋានមួយនៅទីក្រុងតាំប៉ា រដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ។ សមត្ថកិច្ចជំនាញម្នាក់ បានរៀបរាប់ថា «យន្ដហោះនេះជាប្រភេទយន្ដហោះធុនតូច Cessna 340 បានហោះចេញពីអាកាសយានដ្ឋាននេះក្នុងចំងាយ ៦៤គីឡូម៉ែត្រ ប៉ុន្តែស្រាប់តែធា្លក់ និងបណ្ដាលឱ្យផ្ទុះឆេះតែម្តង» ។
គួរបញ្ជាក់ថា ក្នុងចំណោមមនុស្ស ៥នាក់បានស្លាប់នោះ មាន៤នាក់ជាគ្រួសារតែមួយ។ មកទល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនោះទេ ពោលគឺកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕
