ភ្នំពេញ៖ កាលពីរាត្រីម្សិលមិញ តារាចម្រៀងស្រីល្បីគ្រោងរៀបការ៣ឆ្នាំទៀត មាស សុខសោភា បានស្លៀកពាក់ឈុតប្រពៃណីអ៊ឺរ៉ុប ដើម្បីអបអរសាទរពិធីបុណ្យណូអែល ដែលរំលេចឡើងនូវភាពស្រស់ស្អាតមួយបែបទៀត។ រំពេចនោះ តារាចម្រៀង មាស សុខសោភា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា «រីករាយថ្ងៃបុណ្យណូអែល»។ ក្នុងសារនោះ អ្នកគាំទ្រ មាស សុខសោភា បានចូលរួមខមមិនជូនពរនាងឲ្យមានសម្រស់កាន់តែស្អាត និងរកស៊ីមានបានជាដើម។
ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Sokolac Tipor» បានលើកឡើងថា «ជូនពរក្នុងឱកាសបុណ្យណូអែល សូមឲ្យកញ្ញាមានអាយុយឺនយូរ សុខភាពល្អបរិបូរ សម្រស់កាន់តែស្រស់ស្អាត និងស្ថិតស្ថេរយូរអង្វែង ព្រមទទួលបានជោគជ័យក្នុងជីវិត ទាំងជីវិតឯកជន គ្រួសារ សង្គម និងអាជីព»៕
